ភ្នំពេញៈ កាលពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គីភ័យឆេះ ផ្ទះលេខ49C ស្ថិតតាមណ្តោយ ផ្លូវព្រះសុធារស ក្រុមទី១២ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ឈ្មោះជឹង ឡេងជឺ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទដៃ។
ក្នុងគ្រោះអគ្គីភ័យនេះបង្កឲ្យខូចខាត ឆេះបន្ទប់០១ (សង់ពីថ្ម ប្រក់ស័ង្កសី ទំហំ 4mx16m) និងសម្ភារៈជួសជុលទូរស័ព្ទដៃមួយចំនួន។
រថយន្តការិយាល័យអគ្គីភ័យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។
រថយន្តជំនួយ រថយន្តក្រសួងមហាផ្ទៃចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹកនិង
រថយន្តក្រុមហ៊ុន OCICកោះពេជ្រចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹក ពន្លត់ចប់នៅម៉ោង ៧និង៤០នាទីថ្ងៃដដែល ។
ចំពោះមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី៕
មតិយោបល់