ព័ត៌មានជាតិ

គួរឲ្យសោកស្តាយ! អគ្គិភ័យឆេះផ្ទះពលរដ្ឋ បំផ្លាញទ្រព្យសម្បត្តិ អស់ជាច្រើន នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩ និង ០០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក ស្ថិតនៅភូមិបឹងកណ្តាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ម្ចាស់រងគ្រោះឈ្មោះ ញឹម ចាន់ធី ភេទប្រុស ប្រភេទ ។ ប្រភេទសំណង់: ផ្ទះធ្វើអំពីថ្ម ទំហំ០៦មx០៩ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងថ្ម ។

ខូចខាត៖ -ម៉ូតូចំនួន០២គ្រឿង,-ទូរស័ព្ទចំនួន០១គ្រឿង,-ធុងហ្គាសទម្ងន់០៨គីឡូចំនួន០៨ធុង,-ធុងហ្គាសទម្ងន់៣៥គីឡូចំនួន០៣ធុង,-សម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប៉ះកាដុងសាំងពេលម្ចាស់មិននៅ ។

ក្រោយកើតហេតុ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ មិនបានចេញអន្តរាគមន៍នោះទេ ដោយប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍និងប្រជាការពារជួយពន្លត់ទាន់ពេល រលត់ទាំងស្រុង៕

មតិយោបល់