ព័ត៌មានជាតិ

ធំមិនទាន់ទេ! ប្រុសស្រី ១០នាក់ក្លាយទៅជាជនល្មើសទាំងវ័យក្មេងទៅហើយ

កំពតៈ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៤០នាទី ចោរ១ក្រុមមានគ្នាជាង ១០នាក់ ជិះម៉ូតូ ច្រើនគ្រឿង បានស្ទាក់អ្នកជិះម៉ូតូលើផ្លូវជាតិលេខ៣ ក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ខាងលិចផ្លូវឡើងទៅរមណីយដ្ឋានបូកគោ ប្រមាណ៤០០ម៉ែត្រ ជនល្មើសនាំគ្នាជិះកៀរ រួចហើយចាប់ជនរងគ្រោះវាយនឹងដុំថ្ម រហូតសន្លប់ ២នាក់ រីឯជនរងគ្រោះម្នាក់ទៀតរត់រួច ដណ្តើមយកម៉ូតូ១គ្រឿង ជិះចេញសំដៅទៅខេត្តព្រះសីហនុ។

ជនរងគ្រោះទាំង ៣នាក់ ធ្វើដំណើរពីកំពត ទៅធ្វើការនៅខេត្តព្រះសីហនុវិញ ដោយម៉ូតូសង់ ១គ្រឿង រីឯជនល្មើសមិនដឹងមកពីណា ជិះតាមផ្លូវស្របគ្នា មានស្រីមានប្រុស។
ជនរងគ្រោះមានឈ្មោះ៖
១/ ជឹម សិដ្ឋ ភេទប្រុស ១៧ឆ្នាំ នៅភូមិជ័យតាស្វាយ ឃុំតាកែន ស្រុកឈូក ខេត្តកំពត របួសធ្ងន់ដេកពេទ្យ
២/ ច្រឹក ឡុង ភេទប្រុស ២២ឆ្នាំ នៅភូមិជ័យតាស្វាយ ឃុំតាកែន ស្រុកឈូក ខេត្តកំពត របួសធ្ងន់ ហូរឈាមខ្លាំង ដេកពេទ្យ
៣/ ជឹម វាសនា ភេទប្រុស ១៩ឆ្នាំ នៅភូមិជ័យតាស្វាយ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ហក់រត់រួច ពុំមានរបួស
ម៉ូតូជនរងគ្រោះម៉ាក HONDA C125ខ្មៅ ស្លាកលេខ ភ្នំពេញ 1HM-2049 ។

ក្រោយកើតហេតុសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយខេត្តព្រះសីហនុ (អធិការនគរបាលស្រុកព្រៃនប់) ឃាត់ជនសង្ស័យនៅទឹកដីស្រុកព្រៃនប់បាន ១០នាក់ (ស្រី១នាក់) ដកហូតម៉ូតូ ៦គ្រឿង ក្នុងនោះម៉ូតូជនរងគ្រោះ ១គ្រឿងផងដែរ ។

ជនល្មើសមានឈ្មោះ៖
១/ សេង វីរៈ ភេទប្រុស ១៦ឆ្នាំ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ
២/ គឹម រិទ្ធី ភេទប្រុស ១៦ឆ្នាំ នៅភូមិ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ
៣/ រីម ដារ៉ាចាន់ ភេទប្រុស ១៧ឆ្នាំ នៅភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
៤/ ឡុង បញ្ញា ភេទប្រុស ១៦ឆ្នាំ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
៥/ សាត ភារ៉ុង ភេទប្រុស ១៥ឆ្នាំ នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
៦/ វី សុខឃី ភេទប្រុស ១៦ឆ្នាំ នៅភូមិកប់ស្រូវតូច សង្កាត់កាកាប ខណ្ឌព្រែកព្នៅ
៧/ សុផាត សុបញ្ញា ភេទប្រុស១៦ឆ្នាំ នៅភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ
៨/ អ៊ំ សែនឧត្តម ភេទប្រុស ១៦ឆ្នាំ នៅភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ
៩/ ឈួន សិលា ភេទប្រុស ១៦ឆ្នាំ នៅភូមិក្រោលគោ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ
១០/ នី ស្រីខួច ភេទស្រី ១៧ឆ្នាំ នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ
ជនល្មើសទាំង ១០នាក់ ព្រមទាំងម៉ូតូជនល្មើស ៦គ្រឿង និងម៉ូតូជនរងគ្រោះ ១គ្រឿង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការតាមនីតិវិធី៕

មតិយោបល់