យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ស្ថានភាពទឹកនៅទំនប់ពាមល្វា-អូរតោង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នទឹកបានឡើងពេញៗអាង ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបើកទ្វារទឹកនៅទំនប់ពាមល្វា ចំនួន ០២ទ្វារទឹក ក្នុងមួយទ្វារមានកម្ពស់ ២,៥ ម៉ែត្រ និងទំនប់អូរតោង បានបើកទ្វារទឹក ចំនួន ០៧ទ្វារទឹក ក្នុងនោះ ០២ទ្វារបើកកម្ពស់ចំនួន ០,៥ម៉ែត្រ ០៣ទ្វារបើកកម្ពស់ចំនួន ៧តឹក និង០២ទ្វារបើកកម្ពស់ ១ម៉ែត្រ ៕
ព័ត៌មានជាតិ
មតិយោបល់