ព័ត៌មានជាតិ

ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ បន្ទាប់ពីរថយន្តដឹកឥដ្ឋក្រឡាប់នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កាលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង២ និង០០នាទីរំលងអធ្រាត្រ លើផ្លូវជាតិលេខ៤ ចន្លោះគម១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយមានរថយន្តមួយគ្រឿង ម៉ាកហ៊ីយន់ដាយពណ៌ស មិនដឹងស្លាកលេខ ដឹកឥដ្ឋ មកពីទិសខាងកើតទៅទិសខាងលិច មកដល់ដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យមាន ៖

១- អ្នកបើកបរឈ្មោះ ណែត ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិដា ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ ស្លាប់ នៅកន្លែងកើតហេតុ
២-ឈ្មោះ ហុង ភេទប្រុស អាយុ២២ឆ្នាំស្លាប់ នៅកន្លែងកើតហេតុ (មិនដឹងអាស្រ័យដ្ឋាន)
៣- ឈ្មោះឆេង ធារិទ្ធ ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រងរបួសស្រាល
រថយន្តខូចខាតធ្ងន់៕

មតិយោបល់