ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើប្រាស់គ្រឿងញៀន និងលួចទាក់សត្វឆ្កែ

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំងចេញល្បាតពេលយប់ នៅតាមភូមិសាស្ត្រក្រុងនិងតាម
កន្លែងស្មុកស្មាញ ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ប្រុស (បទល្មើសប្រើប្រាស់គ្រឿងញៀនចំនួន0២នាក់ និង បទល្មើសលួចទាក់សត្វឆ្កែចំនួន០១នាក់)

ជនសង្ស័យ ១-ឈ្មោះ គុន ម៉ៅ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ពីបទ(លួច ទាក់ឆ្កែ) កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៣និង ៣០នាទីទៀបភ្លឺ ឃាត់ខ្លួននៅចំណុចផ្លូវបំបែក មុខធនាគារខេត្ត (ភូមិ/សង្កាត់-ប្អេរ ក្រុង កំពង់ឆ្នាំង)។ ២-ឈ្មោះ ម៉ុច វណ្ណនេត ប្រុសអាយុ ១៩ឆ្នាំ មានទីលំនៅភូមិកោះក្អែក ឃុំកំពង់ហាវ ស្រុកកំពង់លែង ។ ៣-ឈ្មោះ សូត្រ សី ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិចម្ការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។

ជនសង្ស័យទាំងពីរនាក់ឃាត់ខ្លួននៅចំណុផ្លូវជាតិលេខ៥ (មុខវត្តអារញ្ញ)កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៤និង៣០នាទី ដោយពិនិត្យនឹងធ្វើតេស្ត(ទឹកនោម)
មានផ្ទុកសារធាតុញៀន ។

ជាលទ្ធផល ដកហូតវត្ថុតាង សត្វឆ្កែចំនួន០១ក្បាល,ឧបករណ៍សំរាប់ទាក់សត្វឆ្កែចំនួន០១ ៕

មតិយោបល់