ព័ត៌មានជាតិ

ផឹកស្រាស្រវឹង ទៅដេកលើផ្លូវរថភ្លើង ត្រូវត្រៃស៊ីនកិន បាក់ជើងនិងបែកក្បាលបុរស២នាក់

ពោធិ៍សាត់: នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក (ត្រៃស៊ីន) ធ្វើចរាចរណ៍ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានកិនទៅលើជនរងគ្រោះចំនួន២នាក់ ដែលផឹកស្រាស្រវឹង ទៅដេកលើផ្លូវរថភ្លើង បណ្តាលឲ្យរងរបួសធ្ងន់ នៅលើផ្លូវរថភ្លើងចំណុចស្ទឹងដាច់ ស្ថិតក្នុងភូមិអូចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះមានគ្នា២នាក់៖ ១- ឈ្មោះ ភុត ធា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) បាក់ជើងទាំងពីរនិងបែកក្បាល ។
២- ឈ្មោះ រស់ រិទ្ធិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរលួស ឃុំកំពង់ពោធិ៍ ស្រុកក្រគរ (រងរបួសធ្ងន់) បាក់ជើងទាំងពីរនាក់។

មូលហេតុ៖ ជនរងគ្រោះទាំងពីរនាក់ ផឹកស្រាស្រវឹងនាំគ្នាទៅដេកលើផ្លូវរថភ្លើង ។

ជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ ចំពោះ (ត្រៃស៊ីន) បានបើកទៅបាត់ ៕

មតិយោបល់