ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ វីរ:ប៊ុនថាំ បុកម៉ូតូឆ្លងផ្លូវបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ធំៈ នៅថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧និង១០នាទីយប់ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០១-១០២ ភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យរបួសធ្ងន់ម្នាក់។

១/ម៉ូតូម៉ាក City កូរេ C100 ពណ៌ក្រហម គ្មានស្លាកលេខទិសដៅឆ្លងកាត់ផ្លូវពីកើតទៅលិចដោយឈ្មោះ ថា ថេត ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ ត្រពាំងឈូក ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ គ្មានមួករបួសបាក់ស្មងជើងស្តាំ មុខរបរ កសិករ។
២/រថយន្តម៉ាក TOYOTA HIAEC ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AA-3472 របស់ក្រុមហ៊ុនដឹកអ្នកដំណើរ វីរ:ប៊ុនថាំ បើកបរទិសដៅពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកតាំងគោក ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់