ព័ត៌មានជាតិ

យុវជនម្នាក់ផ្លោះរបងផ្ទះ ចូលលួចមាន់គេ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅស្រុកបាភ្នំ

ព្រៃវែង: កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីចោរផ្លោះរបងផ្ទះ ចូលលួចមាន់បណ្ដាលឲ្យខ្សែភ្លើងឆក់ស្លាប់ ស្ថិតក្នុងភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

ផ្ទះជនរងគ្រោះឈ្មោះ មាស ទូច ។
សាកសពឈ្មោះ យឹម សំអាត ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិថ្មី ឃុំស្ដៅកោង ស្រុកបាភ្នំ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់