ព័ត៌មានជាតិ

ប្រទេសអាឡឺម៉ង់នឹងចាប់ផ្តើមចេញលិខិតបញ្ជាក់ឌីជីថល ដល់អ្នក ដែលបានជាសះស្បើយឡើងវិញពីវីរុស COVID-19

សហព័ន្ធនៃសមាគមឱសថការីអាឡឺម៉ង់ (ABDA) បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ថា ឱសថស្ថាននានានៅប្រទេសអាឡឺម៉ង់នឹងចាប់ផ្តើមចេញលិខិតបញ្ជាក់ឌីជីថល ដល់អ្នក ដែលបានជាសះស្បើយឡើងវិញពីវីរុស COVID-19 ចាប់ពីថ្ងៃសុក្រនេះ។

ចាប់តាំងពីថ្ងៃទី ១៤ ខែមិថុនា ឱសថស្ថាន គ្រូពេទ្យ និងទីតាំងចាក់វ៉ាក់សាំង របស់ប្រទេសអាឡឺម៉ង់ ត្រូវបានអនុញ្ញាតឱ្យចេញលិខិតឆ្លងដែនចាក់វ៉ាក់សាំងឌីជីថលសម្រាប់អ្នកដែលបានចាក់វ៉ាក់ សាំងបង្ការពេញលេញស្របតាមលិខិតបញ្ជាក់ឌីជីថលរបស់សហភាពអ៊ឺរ៉ុបដែលបានចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដា។

 

មតិយោបល់