ព័ត៌មានជាតិ

កិច្ចប្រជុំ​វាយតម្លៃ​ប្រឡង​គំនូរ​កុមារ​ជ្រើសរើស​ស្នារ​ដៃ​អបអរសាទរ​ខួប​លើក​ទី​១៥១​នៃ​ទិ​វាភិ​ភព​លោក​កាកបាទក្រហម​និង​អឌ្ឍ​ចន្ទ័​ក្រហម​៨​ឧសភា​

ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៤ នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ពោធិ៍សាត់​​បាន​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តពោធិ៍សាត់​ដោយ​មាន​គណកម្មាកា​ចំ​​នួន​១៣​រូប​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​លោក​វ៉ាន់​ហាង​នាយក​ប្រតិ​ប​តិ្ត​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ពោធិ៍សាត់​និង​លោក​លី​សុកន្ធី​អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ពោធិ៍សាត់ ។​

នៅក្នុង​ឱកាស​នោះ​លោកស្រី កែ ធឿន នាយករង​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​ពោធិសាត់​ដោយ​ផ្អែក​តាម​សេចក្តីជូនដំណឹង​របស់​គណកម្មាធិការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​កា​ល​ពិ​ថ្ងៃទី​១៥​មិនា​ឆ្នាំ​២០១៤​កន្លង​មកនេះ​យើង​បានជ្រើសរើស​កុមារា​កុមារី​ដែល​ជា​សិស្ស​ថ្នាក់​ទី​៥​និង​ថ្នាក់​ទី​៦៧​សាលា​ក្នុង​នោះ​មាន​សាលាបឋមសិក្សា កែវ វិ​ជយ័ ហ៊ុន​សែន​កណ្តៀង ពោធិ៍​កំបោរ កែវ​សុវណ្ណ ព្រែកស្តី ពោធិ៍សាត់​ព្រៃ​ញី​ចំនួន​៣៥​នាក់​មក​ចូលរួម​ប្រឡង​គូរគំនូរ​ថ្នាក់​សាខា​ដើម្បី​ឈាន​ទៅ​ជម្រើស​ថ្នាក់ជាតិ​ដើម្បី​វាយតម្លៃ​លើ​ការប្រឡង​គំនូរ​ដើម្បី​អបរ​សាទរ​ខួប​លើក​ទី​១៥១​នៃ ទិវា​ពិភពលោក​កាកបាទ​ក្រហម​និង​អឌ្ឍ​ចន្ទ័​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៤​ខាងមុខនេះ​ ។​

​ក្រោម​ប្រធានបទ​ខ្ញុំ​និង​កាកបាទ​ក្រហម​ដែល​គំនូរ​មាន​ខ្លឹមសារ​ឲ្យ​ក្មួយៗ​ផ្តោត​លើ​ខ្លឹមសារ​មនុសស្សធម៌​តាម​វិសយ័​ស្នូល​ទាំង​៤​របស់​កាកបាទក្រហម​កម្ពុជា​ឡូហ្គោ​ស្លាក​សញ្ញា ឯកសណ្ឋាន​របស់​បុគ្គលិក​អ្នកស្មគ្រ័ចិត្ត​យុវជន​ទង់​កាកបាទ​និង​សមកមភាព​ចម្រុះ​។​គណកម្មាការ​ចំនួន​១៣​រូប​ដឹកនាំ​ដោយ​លោក​វ៉ាន់​ហ៊ាង​បាន​ធ្វើ​ការវាយតំ​គូរ​ដោយ​សុក្រិ​តបំផុត​ក្នុង​ការប្រឡង​នៅ​ថ្នាក់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ពោធិ៍សាត់​ដែល​ជយ័លាភី​ចំណាត់ថ្នាក់​លេខ​មួយ​ត្រូវ​បានទៅ​លើ​ឈ្មោះ​កុមារី​ម៉ម​ពៅ​ធីតា​រៀន​នៅ​ថ្នាក់​ទី​៦​ក​សាលាបឋមសិក្សា​កែវ​វិជយ័​និង​ជយ័លាភី​ចំនាត់ថ្នាក់​លេខ​២​ត្រូវបាន​ទៅ​លើ​កុមារី​ហេង​ស្រី​កា​រៀន​នៅ​ថ្នាក់​ទី​៥​ក​សាលាបឋមសិក្សា​កែវ​វិជយ័​និង​ជយ័លាភី​ចំណាត់ថ្នាក់​លេខ​៣​ត្រូវបាន​ទៅ​កុមារី​សេង​ពិសី​រៀន​នៅ​ថ្នាក់​ទី​៦​ក​សាលាបឋមសិក្សា​ពោធិ៍សាត់​។​នៅ​ថ្ងៃ​ដដែល​នោះ​ដែល​លោក​វ៉ាន់​ហ៊ាង​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​នាំនូវ​អំណោយ​យក​ចែកជូន​លោកតា​ហែម​ជន​អាយុ​៧៤​ឆ្នាំ​សព្វថ្ងៃ​នៅ​ភូមិ​វត្ត​លួង​ជា​ជន​គ្មាន​ទីពឹង​កំពុង​ស្នាក់​សំរាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខត្ត​ពោធិ៍សាត់​ទទួលបាន​នូវ​អង្ករ​ចំនួន ២០​គីឡូក្រាម ត្រីខ ១០​កំប៉ុង ភួយ​មួយ ក្រមារ​មួយ និង​ថវិកា​បី​ម៉ឺន​រៀល​។​

​និង​លោកយាយ​ហ៊ុន​អាយុ​៩២​ឆ្នាំ​ជរា​ដើរ​មិន​រួច​សព្វថ្ងៃ​នៅ​ភូមិ​ប្រឡាយ​ធំ​ឃុំ​វាល​ស្រុក​កណ្តៀង​ទទួលបាន​រទេះរុញ​មួ​យ​និង​អង្ករ​ចំនួន ២០​គីឡូក្រាម​មី​មួយ​កេះ ត្រីខ ១០​កំប៉ុង ភួយ​មួយ ក្រមារ​មួយ និង​ថវិកា​បី​ម៉ឺន​រៀល​៕
2014-03-21_120240

2014-03-21_120210

មតិយោបល់