ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនដោយអនុត្តតាមដីការ បញ្ជាឲ្យនាំខ្លួន លេខ១២៧៥(ព) ដចន ចុះថ្ងៃទី២៣.០៩.២០២០ របស់លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យឈ្មោះ ទៀង ដានីន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ចោទប្រកាន់ពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
មតិយោបល់