ព័ត៌មានជាតិ

មុខសញ្ញារលួចម៉ូតូយ៉ាងសកម្មម្នាក់ត្រូវជាប់ខ្នោះហើយ

កោះកុង: នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទីល្ងាច អធិការដ្ឋាននគរបាលស្រុកបូទុមសាគរបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធករណីចោរលួចម៉ូតូ១គ្រឿងនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្រោមការបញ្ជារបស់លោកឧត្ដមសេនីយ៍ស្នងការបានចាត់កម្លាំងអធិការស្រុកបូទុមសាគរសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះល្បាតត្រួតពិនិត្យរហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន១នាក់ប្រុសទាន់ពេលវេលានៅចំណុចភូមិ-ឃុំអណ្តូងទឹកស្រុកបូទុមសាគរជនសង្ស័យឈ្មោះអ៊ុយ គឿ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។
ដកហូតវត្ថុតាង៖ម៉ូតូចំនួន០១គ្រឿង
ករណីនេះកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់