ភ្នំពេញៈ យោងតាមផេក សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្ដីជូនដំណឹង! ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោត បានធ្វើឲ្យជន់លិចផ្ទះ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ។ ក្នុងខណៈពេលនេះ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានី ដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បានកំពុងនិងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួស តាមផ្លូវជាតិលខ ១០៤ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមេភូមិ ចៅសង្កាត់ ឬឆ្លើយតបនៅក្នុងផេកហ្វេសបុករដ្ឋបាលខណ្ឌ៕
ព័ត៌មានជាតិ
មតិយោបល់