ព័ត៌មានជាតិ

ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ ត្រូវ​​អគ្គិ​ភ័យ​ឆាបឆេះ​បំផ្លាញ​ទាំងស្រុង

​កំពង់ស្ពឺៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បំផ្លាញ​ទាំងស្រុង​ នៅ​ថ្ងៃ​ទី​ ១៤​ខែ​ តុលា​ឆ្នាំ​ ២០២០​ វេលា​ម៉ោង​១២​និង​៣០​នាទី​ ស្ថិត​នៅ​ភូមិ​ ដីក្រហម​ឃុំ​ព្រៃ​ក្មេង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

​ម្ចាស់ផ្ទះ​ឈ្មោះ​ ផៃ​ សា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ២៧​ ឆ្នាំ​ មុខរបរ​ កសិករ​ បាន​រង​របួសធ្ងន់​ដោយសារ​លោត​ចុះពីលើផ្ទះ​ពេល​ភ្លើង​កំពុង​ឆេះ​ ។​ ​ផ្ទះ​រង​គ្រោះ​ធ្វើ​អំពី​ឈើ​ ជញ្ជាំង​ក្ដារ​ ប្រក់​ក្បឿង​ទំហំ​៦x៨​ម​ ឆេះ​បំផ្លាញ​​សម្ភារៈ​ប្រើប្រាស់​ រួម​នឹង​ទាំង​ផ្ទះ​ទាំងស្រុង​ ។​

​ក្នុង​ហេតុការណ៍​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១​គ្រឿង​ អស់​ទឹក​ចំនួន​០១​រថយន្ត​ ។​ មូលហេតុ​នៃ​ករណី​នេះ​កំពុង​ស្រាវជ្រាវ​មូលហេតុ​ ៕

មតិយោបល់