ព័ត៌មានជាតិ

នារីម្នាក់ត្រូវចោរឆក់ទូរស័ព្ទ បណ្ដាលឲ្យដួលម៉ូតូរងរបួសធ្ងន់

ភ្នំពេញ: នារីម្នាក់ចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 10-9197 ជិះតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុ ក្បែរនិងព្រះអង្គដងកើ ក៏បានដកទូរស័ព្ទមួយគ្រឿងម៉ាក Samsung ដើម្បីទាក់ទងទៅមិត្តភក្តិ ភ្លាមៗនោះស្រាប់តែមានជនសង្ស័យជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃនារីនោះបានសម្រេច បណ្តាលឲ្យនារីម្នាក់នោះរបូតដៃពីចង្កូតម៉ូតូដួលបោកក្បាលទៅលើថ្នល់ បែកក្បាលហូរឈាមរងរបួសធ្ងន់ ចំណែកក្រុមចោរឆក់នោះបានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

នារីរងគ្រោះមានឈ្មោះ អ៊ុ កញ្ញា អាយុ២៣ឆ្នាំ ធ្វើការនៅម្តុំកោះពេជ្យ ស្នាក់នៅម្តុំគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅលើបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ៕

ចោរឆក់ (1)

ចោរឆក់ (2)

ចោរឆក់ (3)

ចោរឆក់ (4)

ចោរឆក់ (5)

//youtu.be/B6_Ga5Mi9IM

មតិយោបល់