កំពង់ធំៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩និង០៣ នាទី នៅចំណុចភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ចន្លោះគីឡូម៉ែត្រ ២២៣-២២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងគោយន្តកែច្នៃ និងម៉ូតូ និង គោយន្ដកន្រ្ដៃមួយគ្រឿងទៀត បណ្ដាលឱ្យស្លាប់មនុស្សប្រុស ០២ នាក់ និងរបួសធ្ងន់ ០១ នាក់ប្រុស ។
យោងតាមរបាយការណ៍ ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា នៅពេលកើតហេតុ គឺគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ ហាក់ សុខហេង ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិ ត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បើកឆ្លងកាត់ផ្លូវ ពីកើតទៅលិច ជ្រុលទៅបុកម៉ូតូ ម៉ាកហុងដា ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខបើកបរដោយឈ្មោះ រ៉ន រ៉ូយភេទ ប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិតាទ្រៀល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) រួមជាមួយករួមដំណើរ ម្នាក់ មិនស្គាល់អត្តសញ្ញាណ (របួសធ្ងន់ បញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្ទោង បានប្រហែលកន្លះម៉ោង ក៏ស្លាប់) បើកពីជើងទៅត្បូង គាប់ជួនមានគោយន្តកែច្នៃកែឆ្នៃមួយគ្រឿងផ្សេងទៀត ដែលអ្នកបើកបរគោយន្តកែច្នៃ មិនស្គាល់អត្តសញ្ញាណ មកដល់ ក៏បុកគ្នាបន្ថែមទៀត។ក្រោយពេលកើតហេតុអ្នកបើកបររថយន្តកន្ត្រៃ និងរថយន្តកែឆ្នៃរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានននគរបាលស្រុកស្ទោង ចំណែកឯសាកសពសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់