ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ ឃាត់ខ្លួនមនុស្សចំនួន១១នាក់រួមទាំងវត្ថុតាង

មណ្ឌលគិរី: នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយផ្ទាល់ពីស្នងការនគរបាល ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៩ ឧសភា រហូតមកដល់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦និង០៨នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោក ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ។
បានចុះបង្រ្កាបករណីជួញដូររក្សាទុក និង
ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន ០១លើក នៅចំណុចបន្ទប់ជួលលេខ១ ស្ថិតនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ និង ឃុំពូជ្រៃ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។
ឃាត់ខ្លួនជនសង្ស័យបានទាំងអស់ចំនួន ១១នាក់ស្រី០២នាក់ មុខសញ្ញាសង្ស័យជួញដូរ រក្សាទុកចំនួន ០៥នាក់ ស្រីចំនួន ០២នាក់ ។ មុខសញ្ញា ប្រើប្រាស់ ចំនួន៦នាក់
សារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន ១៣ កញ្ចប់តូចនិង១កញ្ចប់ធំល្មម
(ទម្ងន់ ៣,៣៨ ក្រាម ថ្លឹងទាំងសំបក )។
វត្ថុតាងរួមមាន ៖ ម៉ូតូចំនួន.៦គ្រឿង.ទូរសព្ទ័ចំនួន.០៧គ្រឿង.អាវុធកែច្នៃ ចំនួន០១ដើម.ប្រាក់រៀលចំនួន.២០០០.០០០រៀល.ឧបករណ៍កែឆ្នៃសម្រាប់ជក់ និងថង់សម្រាប់វិចខ្ចប់មួយចំនួន ។កាបូបដៃចំនួន០១ពណ៌ខ្មៅ ។
កម្លាំងបានធ្វើឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់ ស្រី០២នាក់ ដូចខាងក្រោម ៖
១. ឈ្មោះ មៀច វណ្ណា ហៅផុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន។
២.ឈ្មោះ ធា មករា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡានអាអិច ស្នាក់នៅបណ្ដោះអាសន្នភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន។
៣. ឈ្មោះ វ៉ាន់ ប៉ង់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូតាង ឃុំពូជ្រៃស្រុកពេជ្រា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន។
១.សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់តូច។ ម៉ូតូ០៣គ្រឿង.ទូរស័ព្ទ ០២គ្រឿង
ឧបករណ៍ សភ្ភារ: សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ក្រោយមកកម្លាំងយើងបានបន្តនីតិវិធីរហូតឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន ចំនួន០១នាក់ នៅចំណុចដំរីដែក ស្ថិតនៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដូចខាងក្រោម៖
៤ .ឈ្មោះ ម្យ៉ាក ចម្រុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូទ្រូ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន(+) ។
– វត្ថុតាងមាន៖ ទូរស័ព្ទ ០១គ្រឿង.ម៉ូតូ ០១គ្រឿងលុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី កម្លាំងសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពូជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ក៏បានស្រាវជ្រាវបន្តទៀត ដោយមានការចូលរួមពីលោកជំទប់ទី១ឃុំពូជ្រៃ និងសមាជិកភូមិពូតាង រហូតបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ពីបទជួញដូរ និងចែកចាយគ្រឿងញៀន នៅចំណុចហាងបាយរបស់ឈ្មោះ តេច ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានដូចខាងក្រោម៖
៥-ឈ្មោះ អ៉ឹង ប៉តេច ភេទប្រុស អាយុ មុខរបរអាជីវករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ឆែកឆេរ ដកហូតសម្ភារ: វត្ថុតាងមាន៖
១.សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់តូច។ ទូរស័ព្ទ ០១គ្រឿង.ឧបករណ៍ សភ្ភារ: សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន.កាបូបដៃ ពណ៌ខ្មៅចំនួន០១ ។•ក្រោយមកកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ដូចខាងក្រោម៖
៦.ឈ្មោះ គង់ ភារម្យ ភេទប្រុស អាយុ៣៤ឆ្នាំ លទ្ធផលទឹកម៉ូត្រវិជ្ជមាន(+)
បន្ទាប់មកកម្លាំងបានបន្តនីតិវិធី រហូតឃាត់ខ្លួនជនសង្ស័យជួញដូរ រក្សាទុកគ្រឿងញៀន ចំនួន០២នាក់ នៅចំណុចចម្ការកៅស៊ូ ស្ថិតនៅភូមិពូជ្រៃចាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានដូចខាងក្រោម៖
៧.ឈ្មោះ អិត ស្រីណា ហៅ ឌីណា ភេទស្រី អាយុ៣០ឆ្នាំ
៨.គុណ មករា ហៅមករា ភេទប្រុស អាយុ៣១ឆ្នាំ
ឆែកឆេរដកហូតសម្ភារ: វត្ថុតាងរួមមាន៖.សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់តូច។.អាវុធកែច្នៃបាញ់គ្រាប់កង់ ០១ដើម.ម៉ូតូ ០១គ្រឿង.ថង់វេចខ្ចប់ និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។
ក្រោយមកទៀតបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន០២នាក់ ដូចខាងក្រោម៖
៩.ឈ្មោះ ហង្ស បញ្ញា ហៅមីត ភេទប្រុស អាយុ២៦ឆ្នាំ១០ .ឈ្មោះ តុន ញ៉ ហៅញ៉ុល ភេទប្រុស អាយុ២១ឆ្នាំ
ដកហូតសម្ភារ:រួមមាន៖.ម៉ូតូ ០១គ្រឿង
.ទូរស័ព្ទ ០១គ្រឿង
បន្ទាប់មកទៀតយើងបានឃាត់ខ្លួនជនសង្ស័យ រក្សាទុកថ្នាំញៀន ០១នាក់ នៅចំណុចផ្ទះឈ្មោះបោយជា ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដូចខាងក្រោម៖
១១ .ឈ្មោះ បោយ ជា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។
ដកហូតសម្ភារ: វត្ថុតាងរួមមាន៖
១.សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ធំល្មម។
២.ប្រាក់រៀលចំនួន២០០.០០០រៀល ។ ទូរស៌ព្ទចំនួន០១ គ្រឿង ។ពេលនោះកម្លាំងយើងកំពុងប្រតិបត្តិ ស្រាប់តែ ជនសង្ស័យឈ្មោះ អិត ស្រីណា ហៅឌីណា ភេទស្រី អាយុ៣០ឆ្នាំ បានរត់គេចខ្លួនបាត់ កម្លាំងយើងកំពុងតាមរកជនសង្ស័យខាងលើ ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់។ ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់