ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកកាំបិតចាក់ទៅលើជនជាតិចិនដូចគ្នា

ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជា បានឲ្យដឹងថា កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ បានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើកាំប៉ិតចាក់ទៅលើជនជាតិចិនដូចគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ ស្ថិតនៅត្រង់ចំណុចអគារ ឆៃណាថោន ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កាលពីវេលាម៉ោង១៧ និង៣០នាទី ។

មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ WANG BOWEN ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅគ្លីនិក សេតេ ក្នុងសង្កាត់២ ក្រុងព្រះសីហនុ ។ ចំណែកឯជនសង្ស័យឈ្មោះ HUANG KE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ផ្នែកទិញអីវ៉ាន់ ស្នាក់នៅ អគារឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះនៅគ្លីនិក សេតេ ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមកម្លាំងជំនាញបានចាត់កម្លាំង ឲ្យចុះទៅមើលសភាពរបួសរបស់ជនរងគ្រោះ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ រួចឈានដល់ការចាប់ខ្លួនបានជនសង្ស័យនៅវេលាម៉ោង២១ និង៣០នាទី នៅចំណុចអគារឆៃណាថោន ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។

បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមតាមនីតិវិធី ៕

មតិយោបល់