តាកែវៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អមដំណើរដោយក្រុមការងារស្នងការដ្ឋាន អញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងតាមបណ្តោយផ្លូវជាតិលេខ២ពីទីរួមខេត្តតាកែវ ឆ្ពោះទៅរាជធានីភ្នំពេញ ក្នុងភូមិសាស្រ្តស្រុកបាទី ឃុំត្រពាំងសាបចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣ និងចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧–៣៨ ស្ថិតនៅឃុំកណ្តឹង ស្រុកបាទី ដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ២ដោយដុំៗកុំពុងរងការកំរាមកំហែងដល់ផលដំណាំ ទ្រព្យសម្បត្តិ អាយុជីវិត ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។
ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ទោ ស្នងការបានណែនាំដល់លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនិងសហការីនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់កម្រិតខ្ពស់ក្នុងការបែងចែកវេនប្រចាំការ២៤ម៉ោង លើ២៤ម៉ោងនៅនិងកន្លែង ដើម្បីទ្រោលសភាពការណ៍ដែលកើតឡើងជាយថាហេតុ ក្នុងប្រតិបត្តិការជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ទន្ទឹមនិងនោះនូវតែមិនភ្លេចចូលរួមអនុវត្តន៍តាមវិធានការ ក្រសួងសុខាភិបាលបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ(COVID-១៩)ត្រូវធ្វើអនាម័យឲ្យបានខ្ជប់ខ្ជួនដោយលាងដៃនិងសាប៊ូ ជេល ឫទឹកអាល់កុលមុនពេលចូលធ្វើការផងដែរ៕
មតិយោបល់