ពោធិ៍សាត់ៈ បុរសម្នាក់បានធ្វើអត្តឃាតចង. ក សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ខាងកើតផ្ទះចំងាយ២ម៉ែត្រស្ថិតនៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សពជនរងគ្រោះឈ្មោះ ឌឿន ធីណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានឪពុកឈ្មោះ ឌឿន រឹម អាយុ៥២ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ សុង ងួន អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ។
និងមានប្រពន្ធឈ្មោះ យ៉ាន សុខគា អាយុ២៤ឆ្នាំ ជនជាតិខ្មែរមានកូនចំនួន០១នាក់ប្រុស
(មានទីលំនៅភូមិ ឃុំកើតហេតុ)
យោងតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះមានទីលំនៅភូមិត្បែងជ្រុំ ឃុំត្នោតជុំស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថាប្តីខ្លួនបានផឹកស៊ីស្រវឹងជាអចិន្រ្តៃជួនកាលហូបបាយជួនខ្លះមិនហូបបាយហើយពេលស្រវឹងម្តងៗ គាត់តែងតែដេកនៅលើអង្រឹងនៅក្នុងទ្រុងមាន់។ហើយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នៅវេលាម៉ោង៨ និង៣០នាទី ពេលខ្លួនត្រឡប់ពីធ្វើការរោងចក្រវិញ ខ្លួនបានដាំបាយស្លរួចបានហៅឲ្យប្តីមកហូបបាយ តែគាត់មិនហូបទេរវល់ចងព្រួញសំរាប់បាញ់ត្រី
រួចក៏សុំទូរសព្ទខ្លួនមើល ហើយខ្លួនឆ្លើយមកវិញថាទូរសព្ទអស់ថ្មហើយពេលនោះប្តីខ្លួនក៏ចុះមកដី ទៅដេកនៅក្នុងអង្រឹងក្នុងទ្រុងមាន់បាត់ទៅ។
លុះដល់ថ្ងៃទី១៤ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល ៤ និង៣០នាទីទៀបភ្លឺ ខ្លួនក៏ចុះងូតទឹក ដើម្បីរៀបចំខ្លួនទៅធ្វើការរោងចក្រនៅពាងទឹកខាងត្បូងទ្រុងមាន់ចំងាយ២ម៉ែត្រ ពេលក្រឡេកមើលទៅទ្រុងមាន់ក៏ឃើញប្ដីខ្លួនចង.កនៅទ្រុងមាន់ ចងនិងខ្សែនីឡុងប្រវែង១,៥ម៉ែត្រពណ៍សនិងបង្កង់ ទ្រុងមាន់កំពស់២ម៉ែត្រ១៨ តឹក បណ្ដាលឲ្យស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុទើបរាយការណ៍ទោសមត្ថកិច្ចចុះមកការពិនិត្យឃើញថាសពពិតជាចង.កសម្លាប់ខ្លួនមែន មិនពាក់ព័ន្ធបទល្មើសអ្វីឡើយទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់