ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នគរបាលបង្ក្រាបក្រុមចោរប្លន់ ជាសិស្សសាលា IEL ២នាក់ដែលប្រើ ដាវសាំម៉ូរ៉ៃ តាមកាប់ប្លន់

ភ្នំពេញ:ក្រុមចោរប្លន់ជាសិស្ស IEL ចំនួន២នាក់ ក្នុងចំណោមគ្នា៣នាក់ ត្រូវបានកម្លាំងនគរបាកប៉ុស្ត៍ចតុមុខ ខណ្ឌដូនពេញ ចាប់បង្រ្កាបភ្លាមៗ ក្រោយពីពួកប្រដាវសាំម៉ូរ៉ៃ តាមកាប់ប្លន់ យកម៉ូតូយកម៉ូតូ១គ្រឿង មិនបានសម្រេចត្រូវបានចាប់បង្រ្កាបទាន់ ហេតុការណ៍កាលពីវេលាម៉ោង២៣យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្បែររង្វង់មូល រូបសំណាកសម្តេចសង្ឃរាជ ជួន ណាត ស្ថិតខាងមុខប៉ុស្តិ៍នគរបាលចតុមុខ។

លោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថាកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចតុមុខ បានសហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដេញ បង្ក្រាបក្រុមចោរប្លន់ប្រើដាវសាំម៉ូរ៉ៃ ចំនួន២នាក់ ក្នុងចំណោម៣នាក់ ខណ:ដែលពួកគេកំពុងគំរាម កាប់ជនរងគ្រោះម្នាក់ប៉ងប្លន់យកម៉ូតូ។

លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា ករណីនេះបានបង្កឡើងដោយ ជនសង្ស័យមួយក្រុមមានគ្នាបីនាក់ ជិះម៉ូតូពីរគ្រឿងដែលមួយគ្រឿងម៉ាក Dream C110 ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BZ-4867 ជិះគ្នាពីរនាក់ប្រដាប់ដោយដាវចំនួនមួយ (ឃាត់ខ្លួន) និងបក្ខពួកម្នាក់ទៀតជិះម៉ូតូម៉ាក Nex ពណ៍ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1CV- 5025 (គេចខ្លួនបាត់) បានប្រើកាំបិតគំរាមកាប់ប្លន់ យកម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ពាក់ផ្លាកលេខភ្នំពេញ 1CN-9465 ពីជនរងគ្រោះជិះគ្នាបីនាក់ (ប្រុសទាំងបី)។

សមត្ថកិច្ចបញ្ជាក់ថា ជនស្ស័យ២នាក់ដែលឃាត់ខ្លួននេះ ទី១ឈ្មោះ ចាន់ សេដ្ឋារាជ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សសាលា IEL ស្នាក់នៅផ្ទះលេខ៥១Eo ផ្លូវលំសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ (ជាអ្នកបើកម៉ូតូC១០០និងជាអ្នកកាន់ដាវទៀតផង) ទី២ឈ្មោះ ថៃ គីមហុង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ និងទី៣ឈ្មោះ ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកនិច បានគេចខ្លួនបាត់។

សមត្ថកិច្ចបញ្ជាក់ទៀតថាជនរងគ្រោះឈ្មោះ ចាន់ ដារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមិនបាត់បង់ម៉ូតូនោះទេ។

បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ បានឃាត់ខ្លួនធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំំណំុរឿងបញ្ជូនទៅតុលាការ។ចំណែកបក្ខពួកដែលនៅសេសសល់កំពុងស្រាវជ្រាវចាប់ខ្លួនបន្តទៀត៕

photo_2016-04-25_23-05-02 photo_2016-04-25_23-05-03 photo_2016-04-25_23-05-04

មតិយោបល់