ពោធិ៍សាត់ៈ ករណីលង់ទឹកស្លាប់១បណ្តាលឲ្យបុរសម្នាក់ស្លាប់កើតហេតុកាលពីវេលាម៉ោងប្រហែង ១១ និង ៣០នាទី
កើតហេតុនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្រះទឹកខាងជើងអ្នកតាទួលក្រវ៉ាន់ចម្ងាយ២០០ម៉ែត្រ ស្ថិតនៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ កែវ ធា (ហៅ តាក់) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (រស់នៅ ភូមិឃុំកើតហេតុ) មុខរបរមិនពិតប្រាកដ
មានឪពុកឈ្មោះ កែវ ឆុន អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ ម៉ក់ ចាន់ អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន០៥នាក់ ស្រី៣នាក់ ជនរង
ជនរងគ្រោះកូនទី០៥
យោងតាមបំភ្លឺឈ្មោះ វ៉ើន សាវុធ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់ បានបញ្ជាក់អះអាងថានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល៣ និង ៣០នាទី ខ្លួនបានមកប្រកៃសន្ទូចកង្កែបក្នុងចំណុចខាងលើ ក៏ឃើញឈ្មោះខ្លឹង បានស្រែកសួរ ខ្លួនថាឃើញអាតាក់អត់ ហើយខ្លួនបានប្រាប់គាត់វិញថាអត់ឃើញទេ ពេលនោះខ្លួនក៏ដើរទៅកន្លែងស្រះទឹក ក៏ឃើញមនុស្សអណ្ដែតទឹកខ្លួនក៏ស្រែប្រាប់គាត់ថាមានមនុស្សអណ្ដែតទឹកនៅស្រះនេះ ពេលនោះឈ្មោះខ្លឹង ក៏មើល គាត់ថាអ្នកលង់ទឹកហ្នឹងគឺអាតាក់ហ្នឹងហើយ។
យោងតាមកំណត់ហេតុបំភ្លឺរបស់ឈ្មោះ ចាន់ អឿន ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរ ឋានៈមេភូមិកណ្ដាល បានបញ្ជាក់អះអាងថា ឈ្មោះតាក់និងបានបាត់ពីផ្ទះ ៣ ឬ ៤យប់ហើយ ខ្លួនក៏បានដើររកវានឹងសួរអ្នកជិតខាងថាវានៅដេកឯម៉ុងខ្មោចនៅ ទួលក្រវ៉ាន់ រាល់យប់មិនដែលឃើញមកដេកផ្ទះទេ ទើបមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល ៥ និង ០០ ពេលហ្នឹងមានអ្នកភូមិរាយការណ៍ថាមានអ្នកលង់ទឹកស្រះនៅជិតអ្នកតាក្រវ៉ាន់ ពេលនោះខ្លួនក៏ជិះម៉ូតូទៅមើលឃើញឈ្មោះ តាក់ អណ្តែតទឹកនៅក្នុងស្រះបានស្លាប់នៅក្នុងទឹកស្រះនិងបាត់ទៅហើយ។
មូលហេតុ មកពីជនសង្ស័យបានប្រើប្រាស់សារធាតុញៀនជ្រុល រួចបានហក់លេងក្នុងទឹកស្រះបណ្ដាលឲ្យលង់ស្លាប់តែម្ដងទៅ។
ក្រោយការពិនិត្យសាករួចយើងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់