កំពង់ចាមៈ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២០ និង៤០នាទី នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ មានគ្រោះអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង សំណាងល្អ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ រងរបួស ឬបាត់បង់ជីវិតមនុស្សទ្បើយ។
ម្ចាស់ផ្ទះរងគ្រោះ៖
១-ឈ្មោះ ឡង់ ឌី ភេទប្រុស ធ្វើពីឈើប្រកស័ង្កសីទំហំ ៥X៧ម៉ែត្រ ឆេះខូចខាតទាំស្រុង សម្ភារៈក្ដាប់ពុំបាន
២-ឈ្មោះ សុខ ផៃ ភេទស្រី អាយុ៦៦ឆ្នាំ ធ្វើពីឈើប្រក់កស័ង្ដសី ទំហំ ៥X៧ម៉ែត្រ ឆេះអស់ទាំងស្រុង សម្ភារៈខូចខាតទូរបេង១ សម្លៀកបំពាក់ក្នុងទូរមួយចំនួន
៣-ឈ្មោះ លីម សុខលីន ភេទស្រី អាយុ៥០ឆ្នាំ ទំហំ៤X៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ឆេះខូចខាតទាំងស្រុង។
ហេតុការណ៍នេះ រថយន្ដពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ ប្រើប្រាស់អស់ទឹកចំនួន៥ឡាន ដោយអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន៣ឡាន ចំការលើ១ឡាន និងចំការកៅស៊ូបឹងកេត១ឡាន៕
មតិយោបល់