បាត់ដំបងៈ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាតដ់បង កងកម្លាំងនគរបាលនៃអធិ ការដ្ឋាននគរបាលស្រុកថ្មគោល ដែលមាន លោក វរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុក និងមានលោកឧត្តមសេនីយ៍ត្រី គឹម មនោ លោក វរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួល បន្ទុក ដឹកនាំអធិការដ្ឋាន ចល័ត កម្លាំងពីអធិការដ្ឋាននគរបាលស្រុក និងឃុំពាក់ព័ន្ធទៅជួយសង្រ្គោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋាន ឃុំដែលស្ថិត នៅចំពីមុខទ្វារទឹក ដែលកំពុងហូរធ្លាក់ពីអាងកំពីងពួយ ក្នុងស្ថានភាពជួយសង្រ្គោះនេះ កងកម្លាំងនគរបាលបានប្រើប្រាស់ទូក និងកាណូតម៉ាស៊ីន ព្រមទាំងមធ្យោបាយផ្សេងៗទៀត ដើម្បីបាននាំពួកគាត់ ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹម ទៅកាន់ទីទួលមានសុវត្ថិភាព ព្រមទាំងចូលរួមចែកអំណោយជាស្បៀងអាហារ ជូនពួកគាត់ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់