ព័ត៌មានជាតិ

គ្រូដោះអំពើរម្នាក់ត្រូវឃាត់ឃាត់ខ្លួន ក្រោយពីរំលោភក្មេងស្រីអាយុ១៥ឆ្នាំ បានសម្រេច នៅស្រុកលើកដែក

កណ្ដាល: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រូដោះអំពើរម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកលើកដែកឃាត់ខ្លួន ក្រោយពីជនសង្ស័យជាគ្រូរូបនេះ ធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ១៥ឆ្នាំម្នាក់បានសម្រេច ករណីចាប់ខ្លួននេះធ្វើឡើង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ម៉ោ១១និង១០នាទី ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ខែ តុលា.ឆ្នាំ២០២០ វេលាចន្លោះម៉ោង ៨និង០០ ព្រឹកដល់ម៉ោង១២.០០នាទីថ្ងៃត្រង់.នៅផ្ទះជនសង្ស័យស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឿន យឿ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល(ឃាត់ខ្លួន)។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិរាំងដេក ឃុំ គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានម្តាយឈ្មោះ មុំ ស៊ួន អាយុ៣៧ មុខរបរកម្មការិនី រោងចក្រ។
ប្រភពដដែលបន្តថា ៖ កាលពីវេលាកើតហេតុខាងលើម្ដាយក្មេងស្រីរងគ្រោះឈ្មោះ មុំ ស៊ួន បានមកដោះអំពើនៅផ្ទះជនសង្ស័យ.ហើយបន្ទាប់មកជនសង្ស័យបានប្រាប់ស្រ្តីជាម្តាយជនរងគ្រោះ ថា ឲ្យនាំកូនស្រីមកដោះអំពើរ.បើមិនមកអំពើ នឹងប្រសិទ្ធីទេ.អំពើរនឹងឡងមកលើកូនហើយ។ ដោយជឿតាមគ្រូ ភ្លាមនោះ ស្ត្រីជាម្ដាយ ក៏នាំក្មេងស្រីរងគ្រោះមកផ្ទះជនសង្ស័យដែលជាគ្រូដោះអំពើរ ពេលមកដល់ជនសង្ស័យក៏នាំក្មេងស្រីរងគ្រោះ.និងម្តាយជនរងគ្រោះឡើងលើផ្ទះ.ហើយឲ្យក្មេងស្រីរងគ្រោះដោះអាវចេញឲ្យស្លៀកសារុង. រួចឲ្យម្តាយជនរងគ្រោះនៅឆ្ងាយប្រហែល៤ទៅ៥ម៉ែត្រដោយអង្គុយតាំងសមាធិហើយឲ្យបែមុខចេញ ភ្លាមនោះជនសង្ស័យក៏ធ្វើសកម្មភាពស្ទាបអង្អែលកេរ្តិ៍ភេទ.និងច្របាច់ដោះហើយរំលោភទៅលើជនរងគ្រោះបានសម្រេចតែម្ដង ដោយគំរាមមិនឲ្យក្មេងស្រីរងគ្រោះស្រែកទេ បើមិនដូច្នោះទេអំពើរនឹងកាច់ស្លាប់ទាំងគ្រួសារ ។
ក្រោយពីកើតហេតុរួចជនរងគ្រោះពុំបានប្រាប់ម្តាយខ្លួនឲ្យដឹងទេ។ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ម៉ោ១១ ខណ:ដែលម្តាយចេញពីធ្វើការរោងចក្រ វិញ.ក្មេងស្រីរងគ្រោះ បានប្រាប់នូវរឿងរ៉ាវដែលគ្រូដោះអំពើរបានចាប់រំលោភមកលើខ្លួន ដោយជនរងគ្រោះពិបាកចិត្តខ្លាំងពេកព្រោះខ្លាចមានកូនទើបដាច់ចិត្តប្រាប់ទៅនូវហេតុការណ៍ខាងលើឲ្យម្តាយដឹង។ក្រោយពីម្តាយជនរងគ្រោះបានដឹង.រួចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ។
ក្រោយពីសាកសួរជនរងគ្រោះរួចមក.កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុក.បានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកដាច់ចុះទៅឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែកភ្លាមៗនិងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

 

មតិយោបល់