ព័ត៌មានជាតិ

ស្លាប់ម្នាក់និងរបួសធ្ងន់១នាក់បន្ទាប់ពីរថយន្តបុកម៉ូតូនៅស្រុកកំពង់សីលា

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ស្ថិតក្នុងភូមិស្ទឹងស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តម៉ាក kia ពណ៍ ស ពាក់ស្លាកលេខភ្នំពេញ 2A 7998 ធ្វើដំណើរទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាកHondaសង់c125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំ ពេញ 1AD 5910 បើកបរដោយឈ្មោះ សាយ ស៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ព្រីង ឃុំរលាំងចក ស្រុក សំរោង ទង ខេត្ត កំពង់ ស្ពឺ មុខរបរ រកឃ្មុំ រួម ដំណើរ មួយនាក់ឈ្មោះ ណែម វ៉ាន់នីម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅជាមួយគ្នា ។ បណ្ដាល ឲ្យ ភាគីម៉ូតូស្លាប់ ០១នាក់ ឈ្មោះ សាយ ស៊ន នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់០១នាក់ ឈ្មោះ ណែម វ៉ាន់ នីម។

បច្ចុប្បន្នអ្នកស្លាប់រងចាំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសរងចាំរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យ ។
ចំពោះ អ្នកបើកបរថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់ វត្ថុតាង រថយន្ត និងម៉ូតូត្រូវបានផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់