ភ្នំពេញ៖ក្រោយការរិះគន់ទៅលើ គ្រូបង្វឹក (Coach) ទាំង ៤ របស់ កម្មវិធី ” The Voice Cambodia “ ថាគ្មានសមត្ថភាព នោះ ស្រាប់តែ កម្មវិធីដំបូងបំផុត ដែលផ្តល់សិទ្ធឲ្យ ពីបរទេស ត្រូវបានគេយកទៅធៀប នឹងកម្មវិធីរបស់កញ្ចក់ទូរទស្សន៍ ស៊ីធីអិន កម្មវិធី “សំនៀងចែងចាំង “ ។
ការយកកម្មវិធី ” The Voice Cambodia “ ធៀបនឹង កម្មវិធី “សំនៀងចែងចាំង “ ត្រូវបានមហាជនមួយចំនួនធំ បានបង្អាប់ទៅលើ កម្មវិធី របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ទៅវិញ ដោយក្លាយទៅជាប្រធានបទដ៏ក្តៅគគុក បន្តពីភាគចាស់ ។
បុគ្គលិក ស្ថាប័នឯកជនចំណុះរដ្ឋ NGO ម្នាក់ ស្ថិតនៅសង្កាត់ទួលទំពូង ២ ខណ្ឌចំការមន នាងបានបញ្ចេញយោបល់ថា “នាង បានមើលហើយ កម្មវិធី The Voice Cambodia ជាកម្មវិធីល្អ តែទាស់ត្រង់ថា គ្រូបង្វឹក (Coach) ទាំង ៤ នៅមានចំណុចស្ទើរ ជាពិសេសលើ អាកប្បករិយា របស់ពួកគេតែម្តង ទាំងការផ្តល់យោបល់ និង ចុចយកបេក្ខជនដែលខ្លួនគិតថា មានទឹកដមសំនៀង ពិរោះ តែវាជាលើកដំបូងរបស់គេ និងសង្ឈឹម អាចនឹងល្អ នៅសប្តាហ៍នេះ ។ នាងបានបន្តទៀតថា កម្មវិធីនេះ បើធៀបទៅនឹង កម្មវិធី “សំនៀងចែងចាំង ” របស់ស៊ីធីអិន ចាញ់ដាច់តែម្តង កម្មវិធីនេះល្អណាស់ ជាពិសេស គណៈកម្មាការគឺគេយក ទាំងអ្នកភ្លេងអាជីពមកដែលមានសញ្ញាប័ត្រ ពីក្រៅប្រទេស អ្នកចម្រៀងអាជីពរាប់ឆ្នាំ និង តារាចម្រៀងប៉ុប ដើម្បីវិនិច្ច័យទៅលើ សំនៀងរបស់ បេក្ខជនដែលចូលរួម មើលទៅ ឥតខ្វះចន្លោះ មិនដូច The Voice Cambodia ឡើយ ” ។ នាងបានបន្ថែម ចុងក្រោយថា “ការរិះគន់នេះ និងធៀបនេះ មិនមែនមានតែនាងម្នាក់នោះទេ ដែលរិះគន់ តែបុគ្គលិកស្ទើតែទាំងអស់នៅទីនេះ ក៏រិះគន់ដូចគ្នាដែរ ” ។
ចុះអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកវិញ គិតយ៉ាងម៉េចដែរ ?
ទស្សនាកម្មវិធីសំនៀងចែងចាំង ដូចខាងក្រោមនេះ ៖
កម្មវិធី The Voice Cambodia ៖
ចុចទីនេះអាន ៖គណៈកម្មាការ កម្មវិធី The Voice Cambodia ៤ ដួង រងការរិះគន់ថាគ្មានសមត្ថភាព
មតិយោបល់