ព័ត៌មានជាតិ

មកពីលេងបាល់ទះវិញឈ្លោះប្រកែកជាមួយប្រពន្ធរួចនិយាយថា ឯងលែងចង់ឃើញមុខខ្ញុំទៀតហើយអីចុងក្រោយចប់

មណ្ឌលគិរីៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃ ទី១៥ ខែ តុលា ឆ្នាំ ២០២០ មានករណីបុរសម្នាក់ ឈ្មោះ ភាយ បារាំង ជាជនរងគ្រោះបានធ្វើអតិឃាតដោយចងកសម្លាប់ខ្លួនឯង។
ជនរងគ្រោះមាន ឈ្មោះ ភាយ បារាំង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិភ្នងមុខរបបជាជាងសំណង់ មានស្រុកកំណើត នៅភូមិ ពូក្រូច ឃុំ ស្រែ អំពូម ស្រុក ពេជ្រាដាខេត្តមណ្ឌលគិរី។
មុនពេលកើតហេតុប្រពន្ធជនរងគ្រោះដែលមានឈ្មោះ ផ្សំ ឌិន ដែលជាប្រពន្ធជនរងគ្រោះ ដែលមានអាយុ១៩ឆ្នាំជនជាតិភ្នងមានភូមិកំណើតរស់នៅភូមិពូត្រុំ ឃុំ រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
តាមដំណើររឿងជនរងគ្រោះបានទៅលេងបាល់ទះហើយត្រឡប់មកផ្ទះវិញជនរងគ្រោះបានឈ្លោះប្រកែកជាមួយប្រពន្ធរួចបាននិយាយថា ឯងលែងចង់ឃើញមុខខ្ញុំទៀតហើយអី និយាយរួចជនរងគ្រោះបានចុះចេញពីផ្ទះនៅវេលាម៉ោង៨និង១០នាទីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០រហូតដល់ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២០ ក៏បានប្រទះឃើញសាកសពជនរងគ្រោះបានធ្វើអតិឃាតដោយយកខ្សែចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផ្នែកលោសលវិឆ្ច័យនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដាបានចុះធ្វើកោសលវិច្ច័យនូវកន្លែងកើតហេតុក្រោយពីបានធ្វើកោសលវិច្ច័យទៅលើដងខ្លួននៃសព្វជនរងគ្រោះកម្លាំងសមត្ថកិច្ចបានបញ្ជក់ថាសព្វជនរងគ្រោះពិតជាបានធ្វើអតិឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដម៉ែន។
សមត្ថកិច្ចជំនាញបានបញ្ជក់ថាសពជនរងគ្រោះ ពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពត្រូវបានកម្លាំងសត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

 

 

 

 

 

មតិយោបល់