យោងតាមផេកក្រសួងធនធានបានឲ្យដឹងថា សភាពការទឹកតាមដងស្ទឹងព្រែកត្នោតគិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ដូចខាងក្រោម ៖
១-កម្ពស់ទឹក
-នៅលើសំណង់បង្ហៀរកម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ
២-ស្ថានភាពទឹកនៅតាមដងស្ទឹង
-ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ
-ទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹងក្រោមវត្តសាក់សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)
៣-សកម្មភាពការងារ
-ចុះតាមដានសភាពទឹកតាមដងស្ទឹង
-ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ម៉ែត្រ
-ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ )តម្លើងកម្ពស់សណ្តរលើតួទំនប់ចាស់
-រៀបបាវខ្សាច់នៅមុខរោងចក្រ
-បិទរូងនាគនៅតាមតួទំនប់
-បិទបំពង់ស្ថាននីយបូមទឹកកុំឲ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ៕
ព័ត៌មានជាតិ
មតិយោបល់