ព័ត៌មានជាតិ

ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ បាន​ទៅ​លើ បឺត ខាំ ក្រោយ​វាយ ឡៅ ស៊ី​ណាត ឲ្យ​សន្លប់​ធំ​

​ភ្នំពេញ​៖ កីឡាករ បឺត ខាំ ក្លាយ​ជា​ម្ចាស់ ខ្សែក្រវាត់​ខា​រ៉ា​បាវ រដូវ​កាល​ទី​២ ឆ្នាំ​២០១៥ នៅ​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​បាន​ផ្ដូល​កីឡាករ​ជើងខ្លាំង ឡៅ ស៊ី​ណាត ឲ្យ​សន្លប់​នៅក្នុង​ទឹក​ទី​២​។​

​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ក្នុង​ទឹក​ទី​២ បឺត ខាំ ម៉ាត់​មួយ​ដៃ ថែម​កែង អុក​មួយ​ជង្គង់ ទៅលើ​កីឡាករ ឡៅ ស៊ី​ណាត ដោយ​ធ្វើ​ឲ្យ​សន្លប់ រហូត​រាប់​ដល់​១០​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី ខ្សែក្រវាត់​ខា​រ៉ា​បាវ កីឡាករ បឺត ខាំ ក៏​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៥.០០០ ដុល្លារ​អាម៉េរិក​ផងដែរ​៕​

មតិយោបល់