ព័ត៌មានជាតិ

រថយន្ត MAZDA បុកបុរសម្នាក់ជិះម៉ូតូ HONDA DREAM បណ្តាលឲ្យរងរបួសបាក់ភ្លៅ

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម​ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង១០នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យរងរបួសបាក់ ភ្លៅខាងស្ដាំប្រុសម្នាក់ ចំណុចខាងមុខបុរីពិភពថ្មីតាខ្មៅ១ លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនរងគ្រោះ​ឈ្មោះ ប៊ុន រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម (អ្នកបើកម៉ូតូ) ។

មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BI-8656 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ បើកឆ្លងផ្លូវក្នុងទិសដៅពីលិច ទៅកើត ចេញពីក្នុងបុរី ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CV-6642 ពាក់មួកសុវត្ថិភាព និង មានកញ្ចក់មើលក្រោយ អ្នកបើកម៉ូតូឈ្មោះប៊ុន រ៉ា រងរបួសបាក់ភ្លៅខាងស្ដាំ ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ម៉ូតូបើកក្នុងទិសដៅពីជើង ទៅ ត្បូង ។

ខូតខាត ម៉ូតូធ្ងន់ ០១គ្រឿង និងរថយន្តធ្ងន់០១ គ្រឿង ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមតិវិធី៕

មតិយោបល់