ព្រៃវែងៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៥០នាទី កម្លាំងជំនាញ ការិ/ប្រឆាំងគ្រឿងញៀននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង ចុះអនុវត្តន៍វិធានការរដ្ឋបាល និងបង្ក្រាបជាក់ស្ដែង ករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះគ្មានម្ចាស់ ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖
១-ឈ្មោះ មួង រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត មានទីលំនៅ បច្ចុប្បន្ន ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង
(មុខសញ្ញាជួញដូរ និងប្រើប្រាស់)។
២-ឈ្មោះ ម៉ៅ ជីន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង (មុខសញ្ញាសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់)។
កម្លាំងជំនាញបានបន្តការសួរនាំរហូតដល់ម៉ោង ១៦និង៣០នាទី បានឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត នៅចំណុចតូបលក់ទូរស័ព្ទ ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
៣-ឈ្មោះ ឡុង ម៉ានី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់ទូរស័ព្ទ រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង (មុខសញ្ញាជួញដូរ និងប្រើប្រាស់)។
សរុបសម្ភារៈ និងវត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ២កញ្ចប់ធំល្មម
-ទូរស័ព្ទដៃចំនួន ៣គ្រឿង
-និងសម្ភារះសម្រាប់ជក់មួយចំនួនទៀត ។
ជនសង្ស័យទាំង ៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង និងបានបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រៃវែងដើម្បីអនុវត្តន៍នីតិវិធីបន្ត៕
មតិយោបល់