ព័ត៌មានជាតិ

កា​រ​វះ​កា​ត់​​​កែ​ស​ម្ជស្សនៅ​ក្នុង​ប្រទេ​ស​កូ​រ៉េ​ ​បា​ន​​ធ្វើឲ្យស្ត្រីជ​ន​ជា​តិ​ចិ​ន​ជា​ច្រើន​ ​ស្ទើតែ​មិ​ន​អា​ច​​​ត្រឡ​ប់​​​ម​​​ក​​ស្រុក​កំ​ណើ​ត​វិញ​

កូរ៉េ៖ព្រោះតែសម្រស់ស្រស់ស្អាតខុសពីធម្មតា ​បន្ទាប់ពីវះកាត់​កែសម្ជស្សនៅក្នុងប្រទេសកូរ៉េរួច នាង​មិនអាច​ហុចលិខិត​ឆ្លងដែន ដើម្បីវិលត្រឡប់មកផ្ទះវិញនោះឡើយ ។​

នៅពេលដែលស្ត្រីភាគច្រើន កំពុងសំឡឹងមើល និងធ្វើយ៉ាងណា​ឲ្យសម្រស់ស្រស់ស្អាតនោះ ជាមួយនឹង ផ្លែកាំបិត វះកាត់កែសម្រស់ ​ឲ្យកាន់តែ​ស្អាត និងក្លាយជា​ម្ចាស់លើរូបរាងដ៏ស្រស់ស្អាត ។ ក៏ប៉ុន្តែ​នៅចំណុចនេះដែរ វាក៏មានផលលំបាកផងដែរ ដោយកើតចេញពីការវះកាត់ ដោយបានផ្លាស់ប្តូរជីវិតរបស់ពួកគេ​​ ​។

ទន្ទឹមជាមួយនឹងគ្នានេះដែរ មានស្ត្រីជាច្រើនណាស់ ដែលមានបញ្ហា ជាមួយនឹងលិខិតឆ្លងដែន​ ដោយប្រែខ្លួន​ជាជន​អន្តោប្រេវេសន៍ បន្ទាប់ពីវះកាត់ ដោយមិនអាច​ធ្វើដំណើរ​ទៅស្រុកកំណើតវិញ ព្រោះតែ​មុខមាត់ ខុសប្លែកពីលិខិតឆ្លងដែន​។​

គេនៅចាំបានថា កាលពីឆ្នាំ ២០០៩ មានស្ត្រីជនជាតិចិន ២៣ នាក់ បានជួបបញ្ហា ជាមួយនឹងលិខិតឆ្លងដែន​ បន្ទាប់ពីវះកាត់រួច​រាល់ នៅកូរ៉េ ក៏ប៉ុន្តែ​បែរជាមិនអាចត្រឡប់ទៅស្រុកកំណើតវិញ ខណៈវះកាត់ច្រមុះ ចង្កាកើម ឲ្យចេញ​ជា​អក្សរវី ជាដើម ។​ បន្ទាប់ពីការធ្វើតេស្ត ទៅលើឯកសារ និងរូបរាង ​ខាង​ច្រកទ្វារព្រំដែនបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅស្រុកកំណើតវិញ តែ ត្រូវ​ធ្វើ​​លិខិត​ឆ្លងដែនថ្មី ។​

កូរ៉េ​ខាងត្បូង បានក្លាយ​ជា​ឧស្សាហកម្ម​វះកាត់ដ៏ពេញនិយមបំផុត ដែលធ្វើឲ្យមនុស្សនៅជុំវិញ ពិភពលោកចង់ធ្វើដំណើរ​ទៅវះកាត់កែសម្ជស្សនៅទីនោះ​។ ដោយមាន ២០ ភាគរយ ជាស្ត្រី ដែលមាន​អាយុ ពី ១៩ ដល់ ៤៩ នៅសេអ៊ូល ​បានប្រើប្រាស់​សម្រស់ដែលបានមកពី ការវះកាត់ ។ មនុស្ស​ជាច្រើន បានជឿជាក់ថា ដោយសារតែ​ឧស្សាហកម្ម​កម្សាន្តនៅប្រទេសនេះជឿនលឿន ​និង​អ្នកខ្លះចង់បានសម្រស់ស្រស់ស្អាត ដូច​ជាតារាសំណព្វចិត្ត ទើបមានការវះកាត់កើនឡើងយ៉ាងដូច្នេះ ៕​
2014-04-23_111636

2014-04-23_111623

មតិយោបល់