ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបណ្តាលឲ្យរងផលប៉ះពាល់ចំនួន ៥ស្រុក នៅខេត្តកំពង់ធំ ផលដំណាំ ផ្លូវ ផ្ទះ រងការលិចលង់យ៉ាងដំណំ

កំពង់ធំៈ ថ្ងៃសុក្រ១៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ មានករណីជំនន់ទឹកភ្លៀង បណ្តាលឲ្យរងផលប៉ះពាល់ចំនួន០៥ស្រុក៖
១.ស្រុកសន្ទុករងប៉ះពាល់១ឃុំគឺឃុំកំពង់ថ្ម
-បាក់ស្រុតដីក្រោមផ្ទះ០១ខ្នង
-បាក់របង៥០ម៉ែត្រលិចបរិវណសាលា១កន្លែង
២.ស្រុកប្រាសាទបល្ល័ង្ករងប៉ះពាល់០២ឃុំគឺឃុំសាគ្រាមនិងឃុំដូង
-លិចផ្លូវ០៣ខ្សែប្រវែង៧៨១ម៉ែត្រ
-លិចស្ពាន០៣កន្លែងប្រវែង៥៦៥ម៉ែត្រ
៣.ស្រុកកំពង់ស្វាយរងប៉ះពាល់០៣ឃុំគឺឃុំកំពង់គោ ឃុំសានគរនិងឃុំនីពេជ
-លិចផ្លូវ០៥ខ្សែប្រវែង៥២០ម៉ែត្រ
-លិចក្រោមផ្ទះ០១ខ្នង
-លិចបរិវេណសាលា០២កន្លែង
៤.ស្រុកតាំងគោករងប៉ះពាល់០៣ឃុំ
-លិចផ្លូវ០៣ខ្សែប្រវែង៣៥០ម៉ែត្រ
លិចបរិវេណក្រោមផ្ទះ៧៥ខ្នង
៥.ស្រុកបារាយណ៍រងប៉ះពាល់០១ឃុំ
-លិចផ្លូវ០១ខ្សែប្រវែង៦០ម៉ែត្រ
-លិចស្រូវវស្សានិងស្រូវប្រាំង២៩៣,៥៤ហិចតា៕

មតិយោបល់