ព័ត៌មានជាតិ

អភិបាលរងស្រុកកោះសូទិន ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ចំនួន៣កន្លែង នៅខេត្តកំពង់ចាម

កំពង់ចាម: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាល
ស្រុកកោះសូទិន និងកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក សេង សុខកែម អភិបាលរងស្រុក ព្រមទាំងលោកវរសេនីយ៍ទោ ប្រេង ហីុម អធិការនគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំង ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងខ្វែក បឹងច្រវ៉ា បឹងបបោស ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជាលទ្ធផលសមត្ថកិច្ចយេីងបង្រ្កាប បានចំនួនលូស្បៃមុង និងរ៉ាវសរុប ៣០មាត់ របាំព្រួប្រវែង១០៧៧ម៉ែត្រ បង្គោល៨១០ដើម។

ខណៈនោះដែរ សមត្ថកិច្ចបានធ្វើការកាប់បំផ្លាញចោលនៅកន្លែង និងបានប្រលែងកូនត្រីចូលក្នុងបឹងវិញ ចំនួន៦១គីឡូក្រាម។ ហេីយសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ វត្ថុតាងប្រព្រឹត្តបទល្មើស
មានទូកចំនួន២គ្រឿង។ ជនសង្ស័យទី១.ឈ្មោះ ម៉ាន យូសុះ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ទី២.ឈ្មោះយ៉ា សាលីន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងទី៣.ឈ្មោះយ៉ា កូប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផលបញ្ជូនយកមកខណ្ឌរដ្ឋបាល ដើម្បីអនុវត្តន៍បន្ត តាមនីតិវិធីច្បាប់៕

នេសាទខុសច្បាប់នេសាទខុសច្បាប់នេសាទខុសច្បាប់នេសាទខុសច្បាប់59photo_2016-09-30_08-46-08នេសាទខុសច្បាប់

មតិយោបល់