ព័ត៌មានជាតិ

ខេត្តរតនគិរី នៅមិនទាន់មានគ្រោះធម្មជាតិ ដោយសារទឹកជំនន់នោះទេ

រតនគិរីៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យការងារជួសជុលផ្លូវទៅស្រុកវើនសៃ និងពិនិត្យស្ថានភាពទឹកទន្លេសេសាន្ត ព្រមទាំងជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមវិធានការបង្ការគ្រោះមហន្តរាយ ពិសេសគ្រោះទឹកជំនន់ស្របពេលដែលកម្ពុជាកំពុងទទួលរងសម្ពាធទាបពីឥទ្ធិពលព្យុះ។

លោក បានថ្លែងប្រាប់អ្នកសារព័ត៌ថា រហូតមកទល់ពេលនេះខេត្តរតនគិរី នៅមិនទាន់មានគ្រោះធម្មជាតិដោយទឹកជំនន់កើតឡើងនៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានត្រៀមវិធានការអន្តរាគមន៍ឆ្លើយតបគ្រប់ពេលវេលា ដរាបណានៅកម្ពុជាយើងនៅតែទទួលរងសម្ពាធទាបពីឥទ្ធិពលព្យុះនៅគ្របដណ្តប់នៅឡើយ៕

មតិយោបល់