កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅទីតាំងផ្សេងគ្នា ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។
តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២៤និង ១០នាទីកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុង កំពង់ចាម បានទទួលព័ត៌មានពីប្រជាពលរដ្ឋ មានករណីសង្ស័យ ជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញប្រឆាំងគ្រឿងញៀនរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ គា សារ៉ាន់ និងលោកវរសេនីយ៍ទោ ឃឹម គឹមសេង អធិការរង ចុះទៅដល់ចំណុចផ្ទះ ជួល ក៏បានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន ០៤ នាក់ ស្រី ០១នាក់ មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ទិត្យ មុនី្ននាថ ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្ត នៅភូមិទី ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ២-ឈ្មោះ ឆាយ បូរ៉ា ហៅ អេកភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានដីកាចាប់ចំនួន ០៣ដីកា ( ១.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤១៩១ ត.ព្រ ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ ដោយលោក សែត វិសិដ្ឋមុនី ចៅក្រមស៊ើបសួរ បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ឆាយ បូរ៉ា ហៅ អេក ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិទី ១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៦ ,២.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១២៩ ព.ស ចុះថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០២០ ដោយលោក អាំង ប៊ុនធឿន ចៅក្រមស៊ើបសួរ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឆាយ បូរ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចោទពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០ ,៣.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៨២៤ ត.ព្រ ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលោក សានសុផាត ចៅក្រមស៊ើបសួរ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឆាយ បូរ៉ាហៅ អេក ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិបឹង២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិនាងគង្ហីង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០។
៣-ឈ្មោះ ឈឿន វឌ្ឍនៈ ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរមន្ត្រីឥណទាន នៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ៤-ឈ្មោះ សុខ រដ្ឋា ភេទស្រី អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ ហៅភ្ញៀវដាក់រថយន្ត នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
រឹបអូសវត្ថុតាងរួមមាន៖ ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ទូរសព្ទចំនួន ៦គ្រឿង ម៉ូតូចំនួន១ គ្រឿង និងរថយន្ត ១គ្រឿង។
លុះដល់ម៉ោង ៩ និង០០ នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញរបស់អធិការដ្ឋានក្រុងកំពង់ចាម ជាមួយជំនាញគ្រឿងញៀនខេត្ត ជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលរអាង ដឹកនាំដោយលោក សាន សុភៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តខេត្តនិងលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការ រងទទួលផែនប្រឆាំងគ្រឿងញៀន ចុះឆែកឆេរកន្លែងស្នាក់នៅរបស់ឈ្មោះ ឆាយ បូរ៉ាហៅ អេក រកឃើញម្សៅក្រាមពណ៌សសង្សារជាថ្នាំញៀនចំនួន ៣កញ្ចប់មធ្យម ឧបករណ៍ សម្រាប់ពេជ្រខ្ចប់ថ្នាំញៀនមួយចំនួនធំ ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង ប្រាក់រៀលចំនួន ៩៩ ម៉ឺនរៀល នឹងបន្តឃាត់ខ្លួន បានមុខសញ្ញាសង្ស័យប្រើប្រាស់ចំនួន ០២នាក់ទៀត ដែលទូរស័ព្ទមកទិញថ្នាំញៀន យកទៅប្រើប្រាស់មួយឈ្មោះ
១-ឈ្មោះ ឡៃ ពេជ្រ ភេទស្រី អាយុ ២៣ ឆ្នាំ ជាតិខ្មែរ មុខរបរអ្នករត់តុនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
២-ឈ្មោះ អាន ស្រីនិច ភេទស្រីអាយុ ២១ ឆ្នាំ ជាតិខ្មែរ មុខរបរអ្នករត់តុ នៅភូមិជ្រៃជ្រាំង ឃុំពាមរាំង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
– ដកហូតទូរស័ព្ទដៃចំនួន ២គ្រឿង។
– លទ្ធផលធ្វើតេស្តទឹកម៉ូត្រ អ្នកទាំង ០៦នាក់ បញ្ជាក់ថា វិជ្ជមាន (មានសារធាតុញៀនក្នុងទឹកនោម)។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងជំនាញយើងបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់