ព័ត៌មានជាតិ

ជនសង្ស័យ ៤នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពីបទចែកចាយសារធាតុញៀន

កំពង់ឆ្នាំង: នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពីលោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសំរួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្ត លោកវរ:សេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោក ពៅ ស៊ីផាន់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលស្រុករលាប្អៀរ បានបង្ក្រាបការចែកចាយសារធាតុញៀន ចំនួន ០២ករណី នៅឃុំគោកបន្ទាយ និងនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ឃាត់ជនសង្ស័យ ចំនួន ០៤នាក់ និងវត្ថុតាងថ្នាំញៀន ចំនួន ១២កញ្ចប់ និងសម្ភារ:មួយចំនួនទៀត ។
១-ឈ្មោះ គ្រឿន ពិសី ប្រុស អាយុ ២០ឆ្នាំ ចាប់តាមដីការ រស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។
២-ឈ្មោះ ឡេង សុភ័ស្ត ស្រី អាយុ ២៥ ឆ្នាំរស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ។
៣-ឈ្មោះ ទន់ ប៊ុនលី ប្រុស អាយុ ៣៥ឆ្នាំរស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ។
៤-ឈ្មោះ ញឹម ទិត ប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ៕

មតិយោបល់