ព័ត៌មានជាតិ

អាវុធហត្ថខេត្តកំពង់ចាមឃាត់ជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ

កំពង់ចាម់: យោងតាមផេករបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីវេលាម៉ោង១៩:០០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានទទួលបណ្តឹងពីជនរងគ្រោះ ០១ នាក់ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានប្តឹងថា នៅវេលាម៉ោង១៨.០០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលក្នុងបន្ទប់របស់ខ្លួន ហើយបានលួច(ទូរស័ព្ទដៃ)ចំនួន០១គ្រឿង ម៉ាក អូប៉ូ ពណ៍ក្រហម ដែលខ្លួនទុកនៅក្នុងបន្ទប់ នៅចំណុចភូមិសង្កាត់ខាងលើ រួចជនសង្ស័យបានរត់គេចខ្លួនបាត់ ។ បន្ទាប់ពីកម្លាំងជំនាញទទួលបណ្តឹងរួចភ្លាម ដោយយោងបទបញ្ជារដ៏យ៉ាងមុឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវលើករណីខាងលើ និងដោយមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ។ រហូតដល់ម៉ោង២២.១០នាទី ថ្ងៃ ខែ ឆ្នាំដដែល កម្លាំងជំនាញ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ដឹងនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានធ្វើការចុះស្រាវជ្រាវ បង្ក្រាប ឃាត់ខ្លួនជនសង្ស័យដែលប្រព្រឹត្តសកម្មភាពខាងលើ បាន០១នាក់ :
-ឈ្មោះ ឡេង ចាន់ដែត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
+ដកហូតវត្ថុតាងរួមមាន :
-ទូរស័ព្ទចំនួន០១គ្រឿងម៉ាកអូប៉ូ ពណ៍ក្រហម ដែលជារបស់ជនរងគ្រោះ
-ម៉ូតូចំនួន០១គ្រឿង ម៉ាកវ៉េវ ពណ៏ខ្មៅ គ្មានស្លាកលេខ ជាមធ្យោបាយសំរាប់ប្រព្រឹត្តសកម្មភាព ។
+ ក្រោយពីបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពង់ចាមកម្លាំងជំនាញធ្វើការសាកសួរជនសង្ស័យខាងលើរួចមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃរបស់ជនរងគ្រោះនៅក្នុងបន្ទប់ជួលចំណុចខាងលើ ប្រាកដមែន ។
បច្ចុប្បន្ន: កម្លាំងជំនាញកំពុងកសាងសំណុំរឿង តាមនិតិវិធី ចំណែកទូរស័ព្ទរបស់ជនរងគ្រោះកម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះវិញ ។

 

មតិយោបល់