ប្រទេសថៃ នៅថ្ងៃចន្ទ ទី២២ ខែមីនានេះបានចាប់ផ្ដើមការធ្វើតេស្ដលើមនុស្សជាមួយវ៉ាក់សាំង COVID-19 ផលិតនៅក្នុងស្រុករបស់ខ្លួន ហើយរំពឹងថា អាចនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២២ ក៏ដូចជានឹងផ្ដល់ឱ្យថៃកាន់តែមានសេរីភាពលើគោលនយោបាយវ៉ាក់សាំង។
វ៉ាក់សាំង COVID-19 ផលិតនៅក្នុងស្រុករបស់ថៃត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនឱសថរដ្ឋ Government Pharmaceutical Organization (GPO) សហការ ជាមួយសាកលវិទ្យាល័យ Mahidol University និងអង្គការក្រៅរដ្ឋាភិបាលមួយរបស់សហរដ្ឋអាមេរិក។ វ៉ាក់សាំងនេះទៀតសោតប្រើប្រាស់បច្ចេកវិទ្យាវីរុសងាប់ ឬ «inactivated virus» ដើម្បីដាស់ឱ្យប្រព័ន្ធភាពសុំាប្រឆាំងនឹងវីរុសកូរ៉ូណា COVID-19។
ក្រៅពីថៃ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាវៀតណាមកាលពីសប្ដាហ៍មុន ក៏បានប្រកាសដែរថាវ៉ាកសាំងផលិតនៅក្នុងស្រុករបស់ខ្លួនអាចនឹងត្រូវដាក់ឱ្យ ប្រើប្រាស់នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ខណៈវាកំពុងស្ថិតនៅក្រោមការធ្វើតេស្ដលើមនុស្ស៕
ប្រភព៖ Reuters
មតិយោបល់