ព័ត៌មានជាតិ

បុរសម្នាក់ទៅដាក់មងនៅស្រែ បណ្ដាលឲ្យលង់ទឹកស្លាប់

កំពង់ឆ្នាំង: នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី មានករណីលង់ទឹក ចំណុចស្រែលិចទឹកក្រោយផ្ទះចម្ងាយប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ។

ជនរងគ្រោះឈ្មោះ ចាន់ គីមហេង ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ជនរងគ្រោះបានចេញទៅដាក់មងនៅស្រែ ប៉ុន្តែមានអាការ:មិនស្រួលខ្លួនក៏បានខ្យល់គធ្លាក់ទឹកលង់ស្លាប់តែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់