ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីឆបោក

តាកែវៈ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨ និង១៥នាទី ចំណុចផ្សារអង្គរការ មានករណីឆបោក នៅផ្ទះលក់មាសប្តូរប្រាក់ឈ្មោះ ពូន ព្រឿន ភេទប្រុស អាយុ៤១ឆ្នាំ ស្ថិតនៅភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញអធិការដ្ឋានស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងត្បូង និង ឃុំអូសារាយ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មីង ធាវី ភេទស្រី អាយុ៥២ឆ្នាំ ជន ជាតិវៀតណាម ទីលំនៅបច្ចុប្បន្ន នៅផ្សារកណ្តាល ក្រុងភ្នំពេញ ព្រមទាំងដកហូតវត្ថុតាងបានរួមមាន ៖ ទូរសព្ទម៉ាកNokia ១គ្រឿង,លោហៈពណ៌លឿងចំនួន១ខ្សែ (ខ្សែដៃកាឡៃ),លោហៈពណ៌លឿង(បណ្តោងខ្សែ ក កាឡៃ ចំនួន២),ប្រាក់រៀល៤៨៦០០រៀល និងប្រាក់ដុល្លារ៥០ដុល្លារ។

ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់