ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់នៅផ្ទះជួល បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋនិងសមត្ថកិច្ច

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទីយប់ មានករណីបុរសម្នាក់ មានជំងឺប្រចាំកាយ បានដេកស្លាប់នាពេលយប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចផ្ទះជួល ស្ថិតក្នុងភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សាកសពជនរងគ្រោះឈ្មោះ គាំ ចាន់ទិត្យា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅខេត្តពោធិ៍សាត់ បច្ចុប្បន្នមកស្នាក់នៅធ្វើការផ្លូវជាតិលេខ៥ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះមានជំងឺប្រចាំកាយ និងបានគាំងបេះដូងស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទទួលដំណឹងខាងលើ បានចុះទៅពិនិត្យសាកសព ដើម្បីធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយរបស់ខ្លួនពិតប្រាកដមែន។ បន្ទាប់មកបានប្រគល់សពទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់