ព័ត៌មានជាតិ

មានបាត់របស់ទេបងប្អូន! ៣ថ្ងៃមកហើយ រថយន្ត​មួយគ្រឿង ត្រូវគេទុកចោល នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ មានករណីប្រទះឃើញរថយន្តមួយគ្រឿង ត្រូវជនមិនស្គាល់មុខបានយកមកទុកចោលរយ:ពេល៣ថ្ងៃមកហើយ បង្កនាំឲ្យមានការងឿងឆ្ងល់ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ប្រកាសស្វែងរកម្ចាស់ដែលបាត់ រថយន្ត​ CAMRY មួយគ្រឿងផ្លាកលេខភ្នំពេញ 2U-5778 ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើបងប្អូនប្រជាពលរដ្ឋណាមានបាត់រថយន្តដូចនៅក្នុងរូបខាងលើនេះ សូមធ្វើការទំនាក់ទំនងទៅលោកនាយប៉ុស្តិ៍ លេខទូរស័ព្ទនេះ៖ 070 452200 ៕

មតិយោបល់