ព័ត៌មានជាតិ

ឃើញហើយព្រឺសក្បាល! បាក់ច្រាំងទន្លេមេគង្គ

កណ្តាលៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីវេលាម៉ោង ៦ និង០០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ មានករណីរអិលបាក់ច្រាំងទន្លេមេគង្គ ២ ចំណុច នៅឃុំព្រែកដំបង ស្រុកមុខកំពូល៖

-ចំណុចទី ១ នៅក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ជិតប៉ុស្តិ៍រដ្ឋបាលឃុំ ដែលមានទទឹងប្រវែង ៥ម៉ែត្រ និងបណ្ដោយ ៣០ម៉ែត្រ។
-ចំណុចទី ២ នៅក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ដែលមានប្រវែង ទទឹង ១០ម៉ែត្រ និងបណ្ដោយ ៣៥ម៉ែត្រ។

ការរអិលបាក់ចំណុចទាំង ២ខាងលើនេះ មិនបណ្តាលឲ្យយប៉ះពាល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងអាយុជីវិត របស់ប្រជាពលរដ្ឋដែលរស់នៅទីនោះឡើយ៕

មតិយោបល់