ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩និង១៥នាទីយប់ ស្ថិតត្រង់ចំណុចមុខស្ថានីយប្រេងសាំងTELA ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយពីរនាក់ប្ដីប្រពន្ធ បើករថយន្តលឿនជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តធុនធំពីក្រោយ កំពុងបត់បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសស្រាលម្នាក់។
រថយន្តធុនធំ (ដឹកត្រី) ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3F-0555 បើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
រថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-6657 ប្ដីជាអ្នកបើកបរ រងរបួសស្រាល ប្រពន្ធជាអ្នករួមដំណើរ ស្លាប់ អ្នកទាំង២មិនត្រូវបានស្គាល់អត្តសញ្ញាណទេ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញឡានដឹកត្រី ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុ បានបត់ចូលទៅខាងឆ្វេងដៃ ខណៈកំពុងតែបត់ ស្រាប់តែមានរថយន្តព្រូសខាងលើ បើកមកពីជើងយ៉ាងលឿន មកបុកពីក្រោយពេញទំហឹងតែម្ដង។ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់ភ្លាមៗ ហើយក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះ ដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង ដោះស្រាយទៅតាមនីតិវិធីច្បាប់ ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ៕
មតិយោបល់