ព័ត៌មានជាតិ

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ បង្ហាញ​លេខ​ទូរស័ព្ទ​ចាប់ពី​ថ្នាក់​ស្នងការ​ និង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង​សម្រាប់​បម្រើសេវា​ រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​

​កំពង់ចាម: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដើម្បី​ឲ្យ​ការ​បម្រើសេវា​ សំណូមពរ​ កាន់តែ​ខិត​ទៅ​ជិត​ជាមួយនឹង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ខ្ញុំ​សូម​បង្ហាញ​ លេខ​ទូរស័ព្ទ​សម្រាប់​ធ្វើ​ ការ​ទំនាក់ទំនង​ រាល់​ការ​សំណូម​ពី​បងប្អូន​ប្រជា​ល​រដ្ឋ​ សូម​ទទួល​ជ្រាប​ជា​ព័ត៌មាន​ ។​

​ក្នុង​នោះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ មាន​បញ្ជាក់​ពី​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ចាប់ពី​ថ្នាក់​ លោក​-​លោកស្រី​ ស្នងការ​រង​ទទួល​ផែន​ជំនាញ​ និង​ទទួល​ដឹកនាំ​ពង្រឹង​គ្រប់​បណ្ដា​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង​ លោក​ អធិការ​នគរបាល​ស្រុក​ -​ក្រុង​ទាំង​១០​ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០៩​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ៕ ​សូម​អរគុណ​ និង​សូម​ជួយ​ផ្សព្វផ្សាយ​បន្ត​

មតិយោបល់