កំពង់ធំៈ ដោយគិតត្រឹមថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ករណីជំនន់ទឹកភ្លៀង សរុបរងផលប៉ះពាល់មានចំនួន ៨/៩ក្រុង ស្រុក មានចំនួន ២៦/៨១ឃុំ សង្កាត់ នៅខេត្តកំពង់ធំ ។
– លិចផ្លូវលំចំនួន ៤៧ខ្សែ ប្រវែង.១០.៤៣៦ ម៉ែត្រ ( ហូរដាច់ផ្លូវលំ ២ កន្លែង ប្រវែង ១៧ ម៉ែត្រ)
– លិចស្ពានឆ្លងស្ទឹងស្ទោង ៣ កន្លែង ប្រវែង ៣៤០ ម៉ែត្រ ( ស្រុកប្រាសាទបល្ល័ង្ក)
– លិចទឹកក្រោមផ្ទះ ១.៧៣៨ខ្នងផ្ទះ
– លិចផ្ទះ ១ ខ្នងផ្ទះ បាក់ស្រុតដីក្រោមផ្ទះ ១ ខ្នងផ្ទះ
– លិចទឹកបរិវេណសាលារៀន. ១១កន្លែង
– លិចប៉ះពាល់ស្រូវស្រាល និងស្រូវធ្ងន់ ៤៩៩,៥៤ ហិចតា
– ចល័តទៅទីទួលសុវត្ថិភាព មាន២៤កន្លែងក្នុង១ស្រុក ( ប្រាសាទសំបូរ) មាន ៤០៩ គ្រួសារ. មនុស្សរួម ៨៣៥នាក់ ស្រី ២៨០នាក់ គោ ២០៧៧ ក្បាល និងក្របី ៤០០ ក្បាល
+ រួមមាន៖ ១.ស្រុកតាំងគោក. រងផលប៉ះពាល់ ៣ ឃុំ ( សូយោង ស្រឡៅ ទ្រៀល)
– លិចផ្លូវលំ ៣. ខ្សែ ប្រវែង ៣៥០ ម៉ែត្រ ក្នុង ២ ឃុំ ( ស្រឡៅ និងទ្រៀល)
– លិចទឹកក្រោមផ្ទះ ៧៥ ខ្នងផ្ទះ ក្នុង ៣ ឃុំ ( សូយោង ស្រឡៅ និងទ្រៀល)
២. ស្រុកបារាយណ៍ រងផលប៉ះពាល់ ៤ ឃុំ ( ត្នោតជុំ បារាយណ៍ ឈូកខ្សាច់ និងបល្ល័ង្ក)
– លិចផ្លូវលំ ៧ ខ្សែ ប្រវែង ២១១០ម៉ែត្រ
– លិចខ្នងទំនប់បង្ហៀទឹក ១ កន្លែង ប្រវែង ៦០ ម៉ែត្រ
– លិចទឹកក្រោមផ្ទះ ១៤០ ខ្នងផ្ទះ
– លិចប៉ះពាល់ស្រូវស្រាល និងស្រូវធ្ងន់ ២៩៣,៥៤ ហិចតា
៣. ស្រុកសន្ទុក រងផលប៉ះពាល់ ៤ឃុំ( ទីពោ កំពង់ថ្ម តាំងក្រសាំង កកោះ)
– លិចផ្លូវលំ ១១ ខ្សែ ប្រវែង ៩៥៥ ម៉ែត្រ ក្នុង ៣ ឃុំ( ទីពោ កំពង់ថ្ម តាំងក្រសាំង)
– លិចទឹកក្រោមផ្ទះ ៣៥ ខ្នងផ្ទះ ក្នុង ១ឃុំ ( ទីពោ )
– បាក់ស្រុតដីក្រោមផ្ទះ ១ ខ្នងផ្ទះ ក្នុង ១ ឃុំ ( កំពង់ថ្ម)
– លិចប៉ះពាល់ស្រូវស្រាល និងស្រូវធ្ងន់ ២០៦ ហិចតា ក្នុង ៣ ឃុំ( ទីពោ តាំងក្រសាំង និងកកោះ)
៤. ស្រុកកំពង់ស្វាយ រងផលប៉ះពាល់ ៣ ឃុំ( កំពង់គោ សាន់គ និងនីពេជ)
– លិចផ្លូវលំ ៥ ខ្សែ ប្រវែង ៥២០ ម៉ែត្រ ក្នុង២ ឃុំ ( សាន់គ នីពេជ )
– លិចផ្ទះ ១ ខ្នង នៅឃុំកំពង់គោ
៥. ស្រុកស្ទោង រងផលប៉ះពាល់ ៤ ឃុំ ( រុងរឿង. បន្ទាយស្ទោង ទ្រា និងកំពង់ចិនត្បូង)
– លិចផ្លូវលំ ១៥ ខ្សែ ប្រវែង ១៥២០ ម៉ែត្រ ក្នុង ៣ ឃុំ ( រុងរឿង បន្ទាយស្ទោង ទ្រា)
– លិចទឹកក្រោមផ្ទះ ១១២៧ ខ្នងផ្ទះ ក្នុង ២ ឃុំ ( ទ្រា និងកំពង់ចិនត្បូង)
– លិចសាលារៀន ៩ កន្លែង ( វិ.ល័យ ១ កន្លែង បឋមសិក្សា ៥ កន្លែង និងមត្តេយ្យ
៣ កន្លែង ) ក្នុង ២ ឃុំ ( រុងរឿង និងទ្រា )
៦. ស្រុកប្រាសាទបល្ល័ង្ក រងផលប៉ះពាល់ ២ ឃុំ ( ដូង និងសាគ្រាម )
– លិចផ្លូវលំ ៣ ខ្សែ ប្រវែង ៧៨១ ម៉ែត្រ ( ហូរដាច់ផ្លូវលំ ២ កន្លែង ប្រវែង ១៧ ម៉ែត្រ ក្នុង ២ ឃុំ ( ដូង. សាគ្រាម )
– លិចស្ពានឆ្លងស្ទឹងស្ទោង ៣ កន្លែង ប្រវែង ៣៤០ ម៉ែត្រ នៅឃុំសាគ្រាម
៧. ស្រុកប្រាសាទសំបូរ រងផលប៉ះពាល់ ៥ ឃុំ ( ឈូក សំបូរ តាំងក្រសៅ គោល ស្រើង)
– លិចផ្លូវលំ ២ ខ្សែ ប្រវែង ៣៧០០ ម៉ែត្រ នៅឃុំស្រើង
– លិចទឹកក្រោមផ្ទះ ៣១០ ខ្នងផ្ទះ ក្នុង ៥ ឃុំ
– លិចទឹកបរិវេណសាលារៀន ២ កន្លែង ក្នុង ២ ឃុំ ( តាំងក្រសៅ ស្រើង )
– ចល័តទៅទីទួលសុវត្ថិភាព ២៤ កន្លែង មាន ៤០៩ គ្រួសារ មនុស្សរួម ៨៣៥ នាក់ ស្រី ២៨០ នាក់ គោ ២០៧៧ ក្បាល. ក្របី ៤០០ ក្បាល
៨. ស្រុកសណ្តាន់ រងផលប៉ះពាល់ ១ ឃុំ ( មានជ័យ )
– លិចផ្លូវលំ ១ ខ្សែ ប្រវែង ៥០០ម៉ែត្រ
– លិចទឹកក្រោមផ្ទះ ៥១ ខ្នងផ្ទះ៕
មតិយោបល់