ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួច

ឧត្តរមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាវេលាម៉ោង២០និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិបារាយណ៍ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានករណីលួចម៉ូតូ ០១គ្រឿងម៉ាកឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧត្ដរមានជ័យ 1A 9455 លេខតួ 125 ME 8756993 លេខម៉ាស៊ីន ND125ME 8756993 ដែលជារបស់ជនរងគ្រោះឈ្មោះ យ៉ាន ចឺម ភេទ ប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។

ក្រោយទទួលបានដំណឹងភ្លាម ក្រោមការចង្អុលបង្ហាញ ដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុន យ៉ាត់ ហៅញឹម ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិទ្រាស ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងបានដកហូតវត្ថុតាង ម៉ូតូ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើ សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់